សម្លៀកបំពាក់
សម្លៀកបំពាក់ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់បិទបាំងនិងតុបតែងរាងកាយ ដើម្បីលម្អឲកាន់តែស្រស់ស្អាតឡើង។ យ៉ាងណាមិញ សម្លៀកបំពាក់ជាផ្នែកមួយដែលអាចបង្ហាញនិងសម្គាល់ពីសញ្ញាណ ជនជាតិ សាសនា ឬប្រពៃណីរបស់អ្នកប្រើប្រាស់ផងដែរ។
ចំណែកជនជាតិចាម្ប៍ ក៏មានសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួនផងដែរ ដែលជាមរតកវប្បធម៍ពីដូនតាបានបន្សល់ទុកឲ ហើយកម្រនឹងលាតត្រដាងក្នុងចំណាមអ្នកសិក្សាស្រាវជ្រាវនានា។
- ការបែងចែកពណ៍តាមវ័យ
អាវស្រ្តីមានទម្រង់តែមួយ ប៉ុន្តែអាចប្រើប្រាស់ពណ៌ផ្សេងៗគ្នា៖
- ពណ៌បៃតង ៖ ជាពណ៌ដែលពេញនិយមសម្រាប់ក្មេងឬវ័យជំទង់
- ពណ៌ខ្មៅ ៖ សម្រាប់ស្រ្តីមានវ័យកណ្តាល
- ពណ៌ស ៖ សម្រាប់ស្ត្រីវ័យចំណាស់ (សំពត់ពណ៌ខ្មៅ ឬស)(ក្រមាពណ៌ស ឬក្រមាធម្មតា)