ភូមិចុងខ្លុង ស្ងិតនៅក្នុងឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បើធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ភូមិចុងខ្លុង ត្រូវឆ្លងកាត់ខេត្តកំពង់ស្ពឺរ និងខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខប្រាំ រហូតដល់ខេត្តពោធិ៍សាត់ ស្រុកក្រគរ ត្រូវបត់ឆ្វេងចូលតាមផ្លូវកៅស៊ូនៃឃុំអូរសណ្ដាន់ ភូមិមួយនេះមានចម្ងាយពីឃុំអូរណ្ដាន់ប្រមាណ១០គីឡូម៉ែត្រ។ ប្រវត្តភូមិមួយនេះ នាងខ្ញំបានសម្ភាស៍ជាមួយអ្នកមីងម្នាក់ ឈ្នោះថា ម៉ូត លី ដែលគាត់មានអាយុ៦០ឆ្នាំ ដោយគាត់បានដឹងសាច់រឿងទាំងអស់នេះ ដោយសារ លោកតា សា លី គាត់មានអាយុ១០៥​...