ប្រវត្តភូមិចុងខ្លុង

ភូមិចុងខ្លុង ស្ងិតនៅក្នុងឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បើធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកកាន់ភូមិចុងខ្លុង ត្រូវឆ្លងកាត់ខេត្តកំពង់ស្ពឺរ និងខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខប្រាំ រហូតដល់ខេត្តពោធិ៍សាត់ ស្រុកក្រគរ ត្រូវបត់ឆ្វេងចូលតាមផ្លូវកៅស៊ូនៃឃុំអូរសណ្ដាន់ ភូមិមួយនេះមានចម្ងាយពីឃុំអូរណ្ដាន់ប្រមាណ១០គីឡូម៉ែត្រ។ ប្រវត្តភូមិមួយនេះ នាងខ្ញំបានសម្ភាស៍ជាមួយអ្នកមីងម្នាក់ ឈ្នោះថា ម៉ូត លី ដែលគាត់មានអាយុ៦០ឆ្នាំ ដោយគាត់បានដឹងសាច់រឿងទាំងអស់នេះ ដោយសារ លោកតា សា លី គាត់មានអាយុ១០៥​ ឆ្នាំ តែលោកតាគាត់បានស្លាប់នៅចុងឆ្នាំ២០២២ គាត់ស្លាប់ដោយសារជំងឺចាស់ជរា។ លោកតាគាត់ក៏បានដឹងរឿងប្រវត្តទាំងអស់នេះ តរពីឪពុកម្ដាយ និងជីដូន ជីតារបស់គាត់ផងដែរ ហើយលោកតា សា លី ក៏បានយករឿងទាំងអស់ដែលគាត់បានដឹងប្រាប់តទៅ អ្នកមីង ម៉ូត លី ហើយអ្នកមីងគាត់ក៏បានរៀបរាប់ប្រាប់ពីប្រវិត្តផងដែរ។
ភូមិចុងខ្លុងគឺជាភូមិដែរមានយូរលង់ណាស់មកហើយដែលមានប្រជាជនរស់នៅ ៣១៩គ្រួសារ និងប្រជាជនប្រកបរបរធ្វើស្រែចម្ការនាពេលបច្ចុប្បន្ន។ នៅឆ្នាំ១៧២០ ប្រទេសចម្ប៉ាត្រូវបានដូលរលំទាំងស្រុង នៅពេលនោះស្ដេចចម្ប៉ាឈ្មោះ ភូ ចៀន​ បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិទេសទៅភាគខាងត្បូងនៃប្រទេសកម្ពុជា និងអ្នកខ្លះទៀតបាននិទេសទៅប្រទេសម៉ាឡេស៊ី និងមួយភាគតូចបានបានរត់គេចទៅកោះហៃណាន​ ប្រទេសចិន។ ហើយប្រជាជនដែររស់នៅភូមិចុងខ្លុង​ពួកគាត់បានរត់ចេញពីប្រទេសចម្ប៉ាមកប្រទេសកម្ពុជា ក៏បានមករស់នៅខេត្តកំពងចាម រត់ពីនិងមកនៅភូមិអូរតាប្រុក(ដែលគេហៅថាបុកត្នោត)ខេត្តពោធិ៍សាត់។ ដោយកាលនិងពួកគាត់ប្រកបរបរធ្វើស្រែចម្ការនិងនេសាទ ពីព្រោះពួកគាត់នៅជិតទន្លេស្ដាប់។ ហើយដោយសារនៅភូមិអូរតាប្រុកនិងចង្អៀតមានកូនមានចៅច្រើនក៏បាននាំគ្នាមកឆ្ការព្រៃនៅជិតនិងដើម្បីធ្វើភូមិ ដោយភូមិដែលពួកគាត់មកឆ្ការនោះមានព្រៃយ៉ាងច្រើន​ និងមានដើមឈើធំៗថែមទាំងមានសត្វខ្លាទៀតផង។ ហើយចាសៗដែលគាត់បានកាប់ព្រៃដើម្បីធ្វើ ភូមិត្រូវបានស្លាប់ជាច្រើនដោយសារ កើតជំងឺគ្រុនចេញនិងអ្នកតាកាចក៏បានធ្វើឲ្យពួកគាត់បានស្លាប់ជាច្រើនាក់។ និងចាសៗដែលនៅសល់ពួកគាត់បានឆ្កាព្រៃបានដីវាលសម្រាប់ធ្វើភូមិ ដោយកាលនិងភូមិមិនទានមានឈ្មោះត្រឹមត្រូវនោះទេ ក៏បានតាម្នាក់ដែលមានឈ្នោះថា តាសាគាត់បានដឹងនាំជីកធ្វើផ្លូវ និងធ្វើស្ពាន រហូតមានផ្លូវទៅដល់ភូមិពុទ្រាម។
រហូតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាពោរពេញទៅដោយកងទ័ពខ្មែរក្រហមគ្រប់ទីកន្លែងភូមិមួយនេះពពេញទៅដោយភាពឈឺចាប់ដែលបានបន្សល់ទុកកាលពីរបបខ្មែរក្រហម។ ខ្មែរក្រហមបានចូលទៅក្នុងភូមិហើយបានជម្លៀសពួកគាត់ឲ្យទៅរស់នៅភូមិផ្សេង និងបាននាំប្រជាជននៅស្រុកផ្សេងមក រស់-នៅក្នុងភូមិដែលពួកគាត់រស់នៅនិងវិញ ដោយពេលនិងខ្មែរក្រហមបានយកសត្វជ្រូកមកចិញ្ចឹមនៅក្នុងវិហារសាសនាអ៊ីស្លាមនិងធ្វើបាបប្រជាជនដែលរស់នៅក្នុងភូមិ ហើយនៅក្នុងនោះក៏មានលោកយាយ លោកតា និងឪពុកម្ដាយរបស់នាងខ្ញុំផងដែរ ដោយខ្មែរក្រហមបានជម្លៀសពួកគាត់ទៅស្រុក២១ ភូមិអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ហើយបានប្រើឲ្យពួកគាត់ធ្វើការហួសកម្លាំង និងបង្អត់អាហារ បំបែកបំបាក់ចេញពីគ្រួសារមិនឲ្យរស់ជួបជុំគ្នានោះទេ  ដោយទិត្តភាពទាំងនោះបានរំលេចអំពីភាពឈឺចាប់របស់ ប្រជាជននៅក្នុងរបបខ្មែរក្រហម ពួកគាត់លែងចង់រស់ដោយសារតែលំបាកវេទនាខ្លាំងពេក។
បន្ទាប់មកនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយមានការ រំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីរបបខ្មែរក្រហម ពេលនោះពួកគាត់បានត្រឡប់មកភូមិកំណើតវិញ នៅក្នុងភូមិគ្មានមនុស្សរស់នៅសូម្បីតែម្នាក់ ស្ងាត់ដូចជាភូមិខ្មោច ផ្ទះក៏គ្មាន ហើយពពេញទៅដោយព្រៃយ៉ាងច្រើន ហើយគាត់បាននិយាយថាគាត់ក៏មិនដឹងដែរថា មនុស្សដែលខ្មែរក្រហមយកមករស់នៅក្នុងភូមិកាលមុន បានបាត់ទៅណាអស់ដែរ។ ហើយក្រោយរបបខ្មែរក្រហមក៏ចូលដល់សម័យកម្មុនិស ក៏មានប្រជាជនខ្មែរមួយចំនួនបានមករស់នៅភូមិអូរតាប្រុកដែរ ហើយក៏មេឃុំបានបំបែកភូមិជាពីគឺ ភូមិអូរតាប្រុក និងភូមិចុងខ្លុង។ ហើយបានជាគេដាក់ឈ្មោះភូមិថាជាភូមិចុងខ្លុង ព្រោះភូមិមួយនេះនៅខាងចុងគេនិងនៅក្នុងភូមិសំបូរទៅដោយដើមខ្លុងច្រើន ក៏គេបានដាក់ឈ្មោះថា ភូមិចុងខ្លុងទៅ។ ចាប់ពីពេលនោះមកអ្នកភូមិចុងខ្លុងបានរួបរួមសាម្គីគ្នាដើម្បីកសាងភូមិ ស្រុកកំណើតឡើងវិញ ដោយបាត់ដៃទទេរហូតមកដល់សព្វថ្ងៃនេះ។